Matthew 27

ការបញ្ជូនព្រះយេស៊ូអោយលោកពីឡាត់

1លុះព្រលឹមឡើង​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំទាំងអស់​របស់​ប្រជាជនបាន​ពិគ្រោះ​គ្នាប្រឆាំង​ព្រះ​យេស៊ូដើម្បីសម្លាប់ព្រះអង្គ 2ហើយបាន​ចងព្រះអង្គនាំទៅប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាលក្រុង

យូដាសអ៊ីស្ដារីយ៉ុតចងកសម្លាប់ខ្លួន

3កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះ​យេស៊ូ​​ឃើញថា​ពួកគេ​ផ្ដន្ទាទោសព្រះអង្គ​ដូច្នេះ​ក៏​សោកស្ដាយ​គាត់​បាន​ប្រគល់​កាក់​ប្រាក់សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំវិញ 4ដោយនិយាយថា៖ ​«ខ្ញុំ​ប្រព្រឹត្ត​បាបហើយ​ដែល​បាន​ប្រគល់ឈាមគ្មានទោស» ​ប៉ុន្ដែពួកគេនិយាយថា៖ ​«តើ​ទាក់​ទង​អ្វីនឹងយើង? ​ស្រេច​លើ​ឯង​ទេតើ» 5ពេលគាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារហើយ​គាត់​ក៏ចេញទៅហើយ​បាន​ចងក​សម្លាប់​ខ្លួន 6ពួកសម្ដេចសង្ឃយក​កាក់​ប្រាក់ទាំងនោះមក​ហើយ​និយាយថា៖ ​«វា​មិន​ត្រូវ​តាមវិន័យទេ​ដែល​ដាក់​កាក់​ទាំងនេះទៅក្នុងហិបតង្វាយព្រោះ​វា​ជាថ្លៃឈាម»។ 7កាលបានពិគ្រោះ​គ្នា​រួច​ហើយ​ពួកគេ​ក៏​យក​កាក់​ទាំងនោះ​ទៅ​ទិញស្រែ​របស់​ជាង​ស្មូនម្នាក់សម្រាប់​ធ្វើ​ជា​កន្លែង​ចញ្ចុះ​សព​ពួក​សាសន៍ដទៃ 8ដូច្នោះហើយ​គេ​ហៅស្រែនោះថាស្រែឈាមរហូតដល់សព្វថ្ងៃនេះ 9ការនោះសម្រេចសេចក្ដី​ដែល​បាន​ថ្លែងទុកតាមរយៈ​លោក​យេរេមាជាអ្នកនាំព្រះបន្ទូលថា៖ ​«ពួកគេ​បាន​យក​កាក់​ប្រាក់សាមសិប​កាក់​ជា​តម្លែ​របស់​ព្រះអង្គដែល​ពួក​កូនចៅអ៊ីស្រាអែល​បាន​កាត់ថ្លៃ 10រួចប្រគល់​កាក់​ទាំងនោះដើម្បី​យក​ស្រែ​របស់​ជាង​ស្មូនដូចដែលព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ
«ពួកគេបានយក...មកខ្ញុំ» សូមមើល សាកា ១១:១២-១៨ និង យេរេ ១៩:១-១៣។ មាន​ចាប់​ពី​ ២៧:៩-១០​។​
»។

លោកពីឡាត់កាត់ក្ដីព្រះយេស៊ូ

11កាល​ព្រះ​យេស៊ូ​កំពុង​ឈរនៅចំពោះមុខ​លោក​អភិបាលនោះ​លោក​អភិបាលសួរព្រះអង្គថា៖ ​«តើ​អ្នកជាស្ដេច​របស់​ជនជាតិ​យូដា?» ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«លោកនិយាយ​ត្រូវ​ហើយ»។ 12ពេលពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំចោទប្រកាន់ព្រះអង្គ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ 13ពេលនោះលោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​មិន​ពួកគេ​កំពុង​ចោទប្រកាន់អ្នក​ពី​ករណី​ជាច្រើនទេ 14ប៉ុន្ដែព្រះអង្គ​មិន​បាន​ឆ្លើយទៅគាត់ទេសូម្បីតែមួយម៉ាត់​ធ្វើ​ឲ្យ​លោក​អភិបាលងឿងឆ្ងល់យ៉ាងខ្លាំង 15រៀងរាល់​ថ្ងៃ​បុណ្យ​លោក​អភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់​ឲ្យ​បណ្ដាជន​តាម​ដែល​ពួកគេ​ចង់បាន 16គ្រានោះមានអ្នកទោសម្នាក់ល្បីអសោចឈ្មោះយេស៊ូបារ៉ាបាស 17ដូច្នេះកាល​ពួកគេ​បាន​មក​ជួបជុំគ្នា​លោក​ពីឡាត់​ក៏​សួរពួកគេថា៖ ​«តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែងអ្នកណា​ឲ្យ​អ្នករាល់គ្នាយេស៊ូបារ៉ាបាសយេស៊ូដែលហៅថា​ព្រះ​គ្រិស្ដ 18ដ្បិតគាត់ដឹងថា​ពួកគេ​បញ្ជូនព្រះអង្គមក​នេះ​ព្រោះតែ​សេចក្ដី​ឈ្នានីស 19ពេលគាត់​កំពុង​អង្គុយលើ​ទី​កាត់ក្ដីប្រពន្ធរបស់គាត់​បាន​ចាត់​គេ​ឲ្យ​មកប្រាប់​គាត់​ថា៖ ​«លោកកុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិតនេះឲ្យសោះព្រោះ​ថ្ងៃ​នេះដោយសារគាត់​ខ្ញុំ​បាន​ទទួល​រងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។ 20ពួកសម្ដេចសង្ឃនិង​ពួក​ចាស់ទុំ​បាន​ញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាសហើយ​ឲ្យ​សម្លាប់​ព្រះ​យេស៊ូវិញ 21លោកអភិបាលឆ្លើយ​ទៅ​ពួកគេថា៖ ​«ក្នុងចំណោម​អ្នក​ទាំង​ពីរនេះ​តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែងអ្នកណា?» ​ពួកគេនិយាយថា៖ ​«បារ៉ាបាស» 22នោះលោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖ ​«តើ​ឲ្យ​ខ្ញុំ​ធ្វើដូចម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅថា​ព្រះ​គ្រិស្ដ​នេះ?» ​គេ​ក៏​និយាយទាំងអស់គ្នាថា៖ ​«ឆ្កាង​វា​ទៅ!»។ 23លោកពីឡាត់​បាន​សួរ​ទៀត​ថា៖ ​«ហេតុអ្វី? ​តើ​គាត់​បាន​ធ្វើ​អំពើ​អ្វីអាក្រក់?» ​នោះពួកគេស្រែក​កាន់តែ​ខ្លាំងឡើងថា៖ ​«ឆ្កាង​វា​ទៅ 24កាលលោក​ពីឡាត់ឃើញថា​គាត់​ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ដូច្នេះហើយបែរជាមានចលាចល​ខ្លាំង​ឡើង​គាត់​ក៏​យកទឹកមកលាងដៃនៅចំពោះមុខបណ្ដាជន​ហើយ​និយាយថា៖ ​«ខ្ញុំមិន​ជំពាក់​អ្វី​នឹងឈាម​របស់​មនុស្ស​នេះទេ​គឺ​អ្នករាល់គ្នាជា​អ្នក​ទទួល​ខុស​ត្រូវ» 25ប្រជាជនទាំងអស់ឆ្លើយឡើងថា៖ ​«ចូរ​ឲ្យ​ឈាម​របស់​អ្នកនេះ​ធ្លាក់​មក​លើយើងនិងកូនចៅ​របស់​យើង​ចុះ» 26បន្ទាប់មកលោក​ពីឡាត់​ក៏​ដោះលែងបារ៉ាបាស​ឲ្យ​ពួកគេ​ព្រះ​យេស៊ូវិញ​គាត់​ឲ្យ​គេ​វាយនឹងខ្សែតី​ហើយ​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង

ពួកទាហានចំអកព្រះយេស៊ូ

27បន្ទាប់មកទាហាន​របស់​លោក​អភិបាល​បាន​យក​ព្រះ​យេស៊ូទៅក្នុងបន្ទាយទ័ព​ហើយ​ប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ 28ពេលដោះ​សម្លៀក​បំពាក់​របស់​ព្រះអង្គហើយ​ពួកគេ​ក៏ពាក់អាវវែង​ពណ៌​ក្រហមទុំ​ឲ្យ​ព្រះអង្គវិញ 29រួចពួកគេ​បាន​ក្រងមកុដបន្លា​មក​បំពាក់លើ​ព្រះ
«ព្រះសិរ» ជារាជសព្ទប្រើសម្រាប់ហៅ «ក្បាល»។ មាន​នៅ​ក្នុង ២៧:៣០​,​៣៧ ដែរ។​
សិរ​របស់​ព្រះអង្គហើយ​ដាក់​ដើមត្រែងក្នុង​ព្រះ
«ព្រះហស្ដ» គឺជារាជសព្ទប្រើសម្រាប់ហៅ «ដៃ»។
​ហស្ដ​ស្ដាំ​របស់​ព្រះអង្គនិង​នាំ​គ្នា​លុតជង្គង់នៅពីមុខព្រះអង្គ​ដោយ​ចំអកថា៖ ​«ថ្វាយបង្គំស្ដេច​របស់​ជនជាតិ​យូដា
30ពួកគេនាំ​គ្នា​ស្ដោះទឹកមាត់ដាក់ព្រះអង្គហើយយកដើមត្រែងនោះវាយ​ព្រះ​សិរ​របស់​ព្រះអង្គ 31នៅពេលចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ពួកគេ​ក៏​ដោះអាវវែង​នោះ​ចេញបំពាក់អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​រួចនាំព្រះអង្គទៅឆ្កាង

ការឆ្កាងព្រះយេស៊ូ

32ពេល​កំពុង​ចេញទៅនោះ​ពួកគេ​ឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន​ជា​អ្នកក្រុងគីរេន​ពួកគេ​បង្ខំគាត់ឲ្យលីឈើឆ្កាង​របស់​ព្រះអង្គ 33ពេលមកដល់កន្លែងមួយឈ្មោះគាល់កូថាដែលហៅថាតំបន់លលាដ៍ក្បាល 34នោះពួកគេ​ក៏​ឲ្យព្រះអង្គផឹក​ស្រា​ទំពាំងបាយជូរ​ដែល​លាយនឹង​សារធាតុម្យ៉ាងមានជាតិល្វីង។ ​ពេល​ព្រះអង្គ​ភ្លក់ហើយនោះ​ព្រះអង្គ​មិនព្រមផឹកទេ 35កាលឆ្កាងព្រះអង្គ​រួច​ហើយ​ពួកគេ​នាំគ្នា​ចាប់ឆ្នោតចែកអាវ​របស់​ព្រះអង្គ 36ហើយអង្គុយយាមព្រះអង្គនៅទីនោះ 37ពួកគេដាក់​ស្លាក​នៅខាងលើ​ព្រះ​សិរ​របស់​ព្រះអង្គ​ដែល​សរសេរ​ពី​ទោស​របស់​ព្រះអង្គថា៖ ​«នេះជាយេស៊ូ​ជា​ស្ដេច​របស់​ជនជាតិ​យូដា»។ 38នៅពេលនោះមាន​ចោរពីរនាក់​ត្រូវ​គេ​ឆ្កាងជាមួយព្រះអង្គ​ដែរ​គឺ​ម្នាក់នៅ​ខាង​ស្ដាំនិងម្នាក់​ទៀត​នៅ​ខាង​ឆ្វេង 39ពួកអ្នក​ដែលដើរកាត់​ទីនោះ​បាន​ប្រមាថព្រះអង្គ​ហើយ​គ្រវីក្បាល 40ទាំងនិយាយថា៖ ​«ឱ​អ្នកបំផ្លាញ​ព្រះ​វិហារហើយសង់​ឡើង​វិញ​តែបីថ្ងៃអើយ! ​ចូរ​សង្គ្រោះខ្លួនឯងទៅ! ​បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ចូរ​ចុះពីឈើឆ្កាងមក 41ពួកសម្ដេចសង្ឃជាមួយ​ពួក​គ្រូវិន័យនិង​ពួក​ចាស់ទុំ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​បែបដូច្នោះដែរថា 42«វា​សង្គ្រោះគេបាន​ប៉ុន្ដែ​សង្គ្រោះខ្លួនឯងមិនបានទេ​ហើយ​វា​ជាស្ដេចអ៊ីស្រាអែល! ​ឲ្យ​វា​ចុះពីឈើឆ្កាងឥឡូវនេះមកនោះ​យើង​នឹង​ជឿវា 43វាទុកចិត្តលើព្រះជាម្ចាស់ឥឡូវនេះបើ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វាមែន​ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​វា​ទៅដ្បិត​វា​បាន​និយាយថា​ខ្ញុំ​ជា​ព្រះ​រាជ​បុត្រាព្រះជាម្ចាស់»។ 44ពួក​ចោរដែល​ជាប់​ឆ្កាងជាមួយព្រះអង្គ​ក៏​ប្រមាថព្រះអង្គដូចគ្នាដែរ

ការសុគតរបស់ព្រះយេស៊ូ

45ចាប់ពីម៉ោងដប់ពីរ​ថ្ងៃ​ត្រង់​ភាពងងឹតបាន​គ្រប​ដណ្ដប់​លើតំបន់​នោះ​ទាំងមូលរហូតដល់ម៉ោងបីរសៀល 46ហើយនៅប្រហែលម៉ោង​បី​រសៀល​ព្រះ​យេស៊ូស្រែក​ដោយ​សំឡេងខ្លាំងៗថា៖ ​«អេលីអេលីឡាម៉ាសាបាច់ថានី?» ​ដែលមានន័យថា​«ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ! ​ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ! ​ហេតុអ្វី​ព្រះអង្គ​បោះបង់ខ្ញុំចោលដូច្នេះ 47ហើយអ្នក​ខ្លះ​ដែល​ឈរនៅទីនោះ​បាន​ស្ដាប់ក៏និយាយថា៖ ​«អ្នក​នេះស្រែករក​លោក​អេលីយ៉ា​ហើយ» 48ភ្លាមនោះបុរស​ម្នាក់នៅក្នុងចំណោមពួកគេ​បាន​រត់ទៅយកសារាយស្ងួតជ្រលក់ទឹកខ្មេះដាក់​នឹង​ដើមត្រែង​ហុច​ឲ្យ​ព្រះអង្គផឹក 49តែអ្នក​ផ្សេងទៀតនិយាយថា៖ ​«ចូរ​យើងកុំ​ធ្វើ​អី​គាត់​ចាំ​មើល​តើ​លោក​អេលីយ៉ាមកសង្គ្រោះគាត់ដែរ​ឬ​អត់»។ 50ព្រះយេស៊ូក៏ស្រែក​ដោយ​សំឡេងខ្លាំងៗម្ដងទៀត​រួច​បាន​ប្រគល់វិញ្ញាណទៅ 51ពេលនោះវាំងនន​នៅក្នុង​ព្រះ​វិហារស្រាប់តែរហែកជាពីរចាប់ពីលើរហូតដល់ក្រោមហើយផែនដី​បាន​រញ្ជួយផ្ទាំងថ្មក៏ប្រេះ 52ផ្នូរបាន​របើកឡើងហើយរូបកាយ​អ្នក​បរិសុទ្ធជាច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​បាន​រស់ឡើងវិញ 53និងបាន​ចេញ​ពីផ្នូរមកក្រោយពេលព្រះអង្គរស់ឡើងវិញ​ហើយ​ក៏​បាន​ចូលទៅក្នុងទីក្រុងបរិសុទ្ធទាំងបង្ហាញខ្លួន​ដល់​មនុស្ស​ជាច្រើនផង 54កាលនាយទាហាននិង​ពួក​អ្នកនៅយាម​ព្រះ​យេស៊ូជាមួយគាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​និង​ហេតុការណ៍​ដែល​បាន​កើតឡើង​ក៏​ភ័យខ្លាចយ៉ាងខ្លាំង​ទាំង​និយាយថា៖ ​«អ្នក​នេះជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ពិតមែន»។ 55នៅទីនោះមានស្ដ្រីជាច្រើនដែល​បាន​តាមបម្រើ​ព្រះ​យេស៊ូពី​ស្រុក​កាលីឡេ​ផង​ដែរ​ពួក​នាង​បាន​សម្លឹងមើលពីចម្ងាយ 56នៅក្នុងចំណោមនោះមាន​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡានិង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុបនិង​លោក​យ៉ូសេសព្រមទាំងប្រពន្ធ​របស់​លោក​សេបេដេ​ផង។

ការបញ្ចុះសពព្រះយេស៊ូ

57លុះដល់ពេលល្ងាចបុរស​អ្នក​មានម្នាក់មកពី​ក្រុង​អើរីម៉ាថេឈ្មោះយ៉ូសែបជាសិស្ស​របស់​ព្រះ​យេស៊ូដែរ​នោះ​បាន​មកដល់ 58គាត់បាន​ទៅជួប​លោក​ពីឡាត់សុំ​យក​សព​ព្រះ​យេស៊ូពេលនោះ​លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ 59លោកយ៉ូសែប​បាន​យកសពរុំនឹង​សំពត់​ទេសឯកស្អាតមួយ 60ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មី​របស់​គាត់ដែល​គាត់​បាន​ដាប់នៅក្នុងថ្ម។ ​កាល​បាន​ប្រមៀលថ្មធំមួយ​បិទ​ច្រកចូលផ្នូររួច​គាត់​ក៏ចាកចេញទៅ 61នាង​ម៉ារាជា​អ្នក​ក្រុង​ម៉ាក់ដាឡានិង​នាង​ម៉ារា​ម្នាក់​ទៀតបានអង្គុយនៅមុខផ្នូរទីនោះដែរ

ពួកទាហានយាមផ្នូរព្រះយេស៊ូ

62នៅថ្ងៃបន្ទាប់ក្រោយ​ថ្ងៃ​រៀបចំ
«ថ្ងៃរៀបចំ» គឺថ្ងៃសុក្រ មុនថ្ងៃសប្ប័ទ។
​ពួក​សម្ដេចសង្ឃនិង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ជួបជុំគ្នាជាមួយ​លោក​ពីឡាត់
63ប្រាប់ថា៖ ​«លោកម្ចាស់! ​យើង​នៅចាំថា​ជន​បោកប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅរស់នៅឡើយថាបីថ្ងៃក្រោយ​ខ្ញុំ​នឹង​រស់ឡើងវិញ 64ដូច្នេះសូម​លោក​បង្គាប់​គេ​ឲ្យ​យាមផ្នូរដល់ថ្ងៃទីបីក្រែងលោ​ពួក​សិស្ស​របស់​វាមកលួច​យក​សពរួចប្រាប់ប្រជាជនថា​វា​រស់ពីស្លាប់ឡើងវិញ។ ​ការបោកប្រាស់​លើក​ចុងក្រោយនេះមុខជាអាក្រក់​ជាង​លើក​មុន​ទៅ​ទៀត»។ 65លោកពីឡាត់និយាយ​ទៅ​ពួកគេថា៖ ​«អ្នករាល់គ្នា​មានអ្នកយាមហើយ​ចូរ​ទៅយាមតាមដែល​អ្នករាល់គ្នា​យល់ឃើញចុះ» 66ពួកគេក៏ចេញទៅហើយ​ដាក់​អ្នកយាម​ឲ្យ​យាមផ្នូរ​និង​បាន​បោះត្រា​នៅលើ​ថ្ម​បិទ​ផ្នូរ​នោះទៀតផង។
Copyright information for KhmKCB